ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
នាព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយសមាជិកព្រឹទ្ធសភា រដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្តកំពង់ឆ្នាំង គោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច បានទទួលអនិច្ចកម្ម កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទី ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ ស្ដិតនៅគេហដ្ឋានសម្ដេច ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។